Daflon 500 mg
ដាហ្វុង ៥០០ មក្រ
I.រូបភាពឱសថ
ដាហ្វុង ៥០០ មក្រ
I.រូបភាពឱសថ
- ជាឱសថប្រភេទគ្រាប់សម្រាប់លេប
- ១ប្រអប់មានពីរបន្ទះ ក្នុង១បន្ទះមាន ១៥ គ្រាប់
![]() |
@cambonets |
![]() |
@cambonets |
II.សមាសធាតុផ្សំ; ក្នុងមួយគ្រាប់មាន
- Diosmin.......................................................90%(450mg)
- Flavonoids expressed as hesperidine...........10%(50mg)
III.គុណភាពព្យាបាល;
- ជាប្រទេភឱសថដែលមានប្រសិទ្ធភាពជំនួសចលនាសរសៃវ៉ែន និងការពារឬសជំនួយសរសៃឈាម។
👉 ឱសថនេះប្រើសម្រាប់ពន្យាបាល;
- ជម្ងឺវិបិត្តចរន្តឈាមដូចជា; ហើមជើង ការឈឺចាប់ឬរសេះរសោះជើង
- រោគសញ្ញានៃការឈឺចាប់បណ្ដាលមកពីឬសដូងបាតធ្ងន់ធ្ងរ
IV.ហាមប្រើ
- ចំពោះអ្នកជម្ងឺងាយមានប្រត្តិកម្មជាមួយសារធាតុផ្សំណាមួយនៃឱសថនេះ
V. ការប្រុងប្រយ័ត្ន
- ការប្រើឱសថនេះរយះពេល ១៥ ថ្ងៃហើយបើសភាពជម្ងឺឬរោគសញ្ញានៃជម្ងឺឬសដូងបាត មិនបានធូរស្បើយទេ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ
- ដើម្បីបង្កើនប្រសិទ្ធភាពចំពោះការប្រើឱសថនេះក្នុងការព្យាបាលជម្ងឺវិបិត្តចរន្តឈាមក្នុងសរសៃវ៉ែនត្រូវគួបផ្សំជាមួយការរស់នៅដែលមានអនាម័យល្អកំុឲ្យត្រូវកម្ដៅថ្ងៃ និង កំុឈរយូរពេក កំុឲ្យលើសទម្ងន់ ត្រូវដើរដោយជើងទទេឬពាក់ស្រោមជើងដែលរឹតតឹងជួយជំរុញចរន្តឈាម។
💥សម្គាល់; ក្នុងករណីសង្ស័យត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ ឬ ឱសថការី
💁ចំពោះស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន មុនប្រើឱសថនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យ
VI.អន្តរកម្មឱសថ
- ក្នុងពេលប្រើឱសថនេះ មុនប្រើឱសថនេះជាមួយឱសថផ្សេងទៀតត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ ឬ ឱសថការី
- ផលរំខានខ្លះៗ វិបិត្តក្រពះ ពោះវៀន និងវិបិត្តសរសៃប្រសាទ
- សម្គាល់ ក្នុងពេលប្រើឱសថនេះ បើមានការកើតឡើងនៅផលរំខានណាមួយ ឬ ក្រៅពីនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី។
VII.ការរក្សាទុក
- ជៀសវាងទុកឱសថផុតការបរិច្ឆេទនៃការប្រើប្រាស់
- សូមទុកឱសថនៅក្រោមសីតុណ្ហភាពក្រោម ៣០ អង្សាសេ កុំឲ្យត្រូវថ្ងៃនិងសំណើម
- ទុកឲ្យផុតពីដៃក្មេង។
VIII. កម្រិត និង របៀបប្រើ
- ប្រើតាមមាត់ជាមួយទឹកមួយកែវក្នុងពេលអាហារ
- ចំពោះជម្ងឺខ្សោយសរសៃវ៉ែន ប្រើ២គ្រាប់ក្នុងមួយថ្ងៃ(លេប១គ្រាប់ពេលបរិភោគអាហារថ្ងៃត្រង់ និង ១គ្រាប់ទៀតក្នុងពេលអាហារពេលល្ងាច)
- ចំពោះការឈឺចាប់បណ្ដាលមកពីជម្ងឺឬសដូងបាតធ្ងន់ធ្ងរត្រូវប្រើ
👉ប្រើ ៦ គ្រាប់ ក្នុង ១ ថ្ងៃ (ក្នុងរយះពេល ៤ ថ្ងៃដំបូង )
👉ប្រើ ៤ ក្រាប់ ក្នុង ១ ថ្ងៃ ( ក្នុងរយះពេល ៣ ថ្ងៃបន្ទាប់)
💥សម្គាល់ ក្នុងគ្រប់ករណីត្រូវគោរពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យឲ្យបានត្រឹមត្រូវ។
ផលិតផលនេះជាផលិតផលរបស់ប្រទេសបារាំង ( Les Laboratories Servier 22,rue Garnier 92200 Neuilly Sur Seine,France.
🏭 បើមានផលរំខានរបស់ឱសថ សូមរាយការណ៏មកនាយកដ្ឋានឱសថតាមរយះ
លេខទូរស័ព្ទ ០២៣ ៩៩០ ៤៩៩ \ ០១២ ៩៤៨ ៥៥២ ឬ អ៊ីម៉ែល pv.center@ezecom.com.kh /
www.ddfcambodia.com និងទូរស័ព្ទរបស់ក្រុមហ៊ុន DKSH ០៦៧ ៥៥៥ ៧៥២ \ ០៦៧ ៥៥៥ ២៥៦
Daflon 500 mg - ដាហ្វុង ៥០០ មក្រ
Reviewed by Unknown
on
6:09 PM
Rating:

No comments:
Post a Comment