Breaking News

Column Right

CALCIUM corbiere

CALCIUM corbière




















I.រូបភាពឱសថ ៖ 

  •  ជាប្រភេទអំពូលកាច់ផឹក ១០ មល មួយប្រអប់មាន ៣០ អំពូល


II.សមាសភាពផ្សំ ៖ ក្នុងមួយអំពូលមាន

  • កាល់ស្យូមគ្លុយកូសអិបតូណាត ( Glucoheptonate de calcium ) ...............1.100g
  • អាស៊ីតអ៊ីប៉ូផូស្វរិច ( Acide ascorbique / Vitamine C ) ........................0.100g
  • នីកូទីណាមីត(វីតាមីនប៉េប៉េ) ( Nicotimine PP ) ......................................0,050g
👉សមាសធាតុផ្សំផ្សេងទៀត ៖

  • អាស៊ីតអ៊ីប៉ូស្វរិច ស៊ូក្រូស អាល់គួឡាទៀដឺស៊ីត្រុង អ៊ីដ្រុកស៊ីតដឺសូដ្យូម ទឹកបន្សុទ្ធ។
  •  កម្រិតកាល់ស្យូម ស្មើរ ៩០ មក្រ ឬ ២,២៥ មល ម៉ូលនៃអ៊ីយ៉ុងកាល់ស្យូម។
II.គុណភាពព្យាបាល ៖

  • អ្នកខ្វះកាល់ស្យូម ពិសេសក្នុងពេលមានការលូតលាស់ ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន និង មនុស្សចាស់ជរា ។

III. កម្រិត និង របៀបប្រើ ៖

  • អំពូល ១០ មល

👦 ក្មេង ៖ ១ អំពូលក្នុងមួយថ្ងៃញាំបាយពេលព្រឹក
👨 មនុស្សពេញវ័យ ៖ ១ ទៅ ២ អំពូលក្នុងមួយថ្ងៃ ញាំបាយពេលព្រឹក និង ថ្ងៃត្រង់ ។
🚫ហាមប្រើ

  •  ឆាប់ទទួលរងប្រត្តិកម្មជាមួយឱសថនេះ
  •  លើសជាតិកាល់ស្យូមនៅក្នុងឈាម និង លើសជាតិកាល់ស្យូមនៅក្នុងទឹកនោម
  •  មានដុំពកនៅឆ្អឹង មានជម្ងឺពុកឆ្អឹងដោយមិនអាចធ្វើចលនាអស់រយះពេលយូរអង្វែង
  •  ការខ្សោយបេះដូង និង ខ្សោយតម្រងនោម ។ វីតាមីនសេមាននៅក្នុង calcium corbiere ( ៥០ មក្រក្នុងមួយអំពូលនៃ ៥ មល និង ១០០មក្រ ក្នុងមួយអំពូលនៃ ១០ មល ) គឺមានសុវត្តិភាពល្អនៅពេលដែលគោរពតាមកម្រិតប្រើប្រាស់ប្រចាំថ្ងៃដែរបានណែនាំ ។
  • Calcium corbiere គួរតែជៀសវាងប្រើលើអ្នកជម្ងឺថ្លើមធ្ងន់ធ្ងរ ជម្ងឺដំបៅក្រពះពោះវៀនកំពុងវិវត្ត មានការហូរឈាម និង សម្ពាធចុះទាបធ្ងន់ធ្ងរ។

IV. ការប្រុងប្រយ័ត្ន ៖
សម្រាប់អ្នកដែលមានជាតិកាល់ស្យូមមធ្យម ( លើសពី ៣០០ មក្រ ឬ ៧,៥ មីលីម៉ូល\២៤ម៉ោង) រួមផ្សំ និង ការខ្សោយមុខងារតម្រងនោមកម្រិតស្រាល ឬ មធ្យម​ ឬក៏មានប្រវត្តិមានគ្រូសនៅក្នុងតម្រងនោមត្រូវតាមដានកម្រិតជាតិកាល់ស្យូមដែលបញ្ចេញតាមទឺកនោមជាចាំបាច់។ បើចាំបាច់គួរត្រូវបន្ថយជាតិកាល់ស្យូម ឬ បញ្ឃប់ការព្យាបាល។ ការបង្កើននូវកម្រិតជាតិទឺកក្នុងខ្លួន គឺតម្រូវឲ្យអនុវត្តសម្រាប់អ្នកជម្ងឺកើតគ្រូសនៅក្នុងតម្រងនោម ។
V.ការប្រើប្រាស់ចំពោះស្ត្រីមានផ្ទៃពោះ

  •  ការប្រើប្រាស់ Calcium Corbiere ទៅលើស្ត្រីមានផ្ទៃពោះគឺមានសុវត្តិភាពល្អនៅពេលគោរពតាមការណែនាំតាមកម្រិតបប្រើប្រាស់ប្រចាំថ្ងៃ ។ ម្យ៉ាងវិញទៀតស្ត្រីដែលមានផ្ទៃពោះទាមទារឲ្យបរិភោគ ឬ ទទួលទានអាហារដែលមានជាតិ​កាល់ស្យូមឲ្យបានគ្រប់គ្រាន់។ ចំពោះការទទួលទាន​ វីតាមីន និងកាល់ស្យូមព្រមទាំងសារធាតុផ្សេងទៀតច្រើនលើសលុបគឺបណ្ដាលឲ្យមានគ្រោះអាក្រក់ទៅលើមាតា  និង ទារកក្នុងផ្ទៃ ។

ការបំពេញបន្ថែមវីតាមីនសេ និង នីកូណាទីមីនក្រៅពីរបបអាហាររបស់ស្ត្រីមានផ្ទៃពោះគឺមានសុវត្តភាពល្អទាំងម្ដាយ និង កូននៅក្នុងផ្ទៃ។
VI.ការប្រើប្រាស់ក្នុងពេលបំបៅដោះកូន

  •  ការប្រើប្រាស់ក្នុងពេលបំបៅកូន គឺមានសុវត្តភាពល្អនៅពេលគោរពតាមកម្រិតប្រើប្រាស់ប្រចាំថ្ងៃដែលបានណែនាំ។

VII. ការរក្សាទុក ៖ រក្សានៅក្នុងសីតុណ្ហភាព ៣០ អង្សាសេ ។

CALCIUM corbiere CALCIUM corbiere Reviewed by Unknown on 6:47 PM Rating: 5

No comments:

Powered by Blogger.