HOSTAN 250 mg
ហូស្តង់ ២៥០ មក្រ
I. រូបភាពឱសថ
II. សមាសធាតុផ្សំ ៖ ក្នុង ១ គ្រាប់មាន
III. គុណភាពព្យាបាល ៖
IV. ហាមប្រើ
V.ការប្រុងប្រយ័ត្ន
VI.ការប្រើលើសកម្រិត
VII.កម្រិតដែលត្រូវប្រើ
👨 ដំបូងប្រើ ៥០០ មក្រ ម្ដង
👨 បន្តាប់មកប្រើ ២៥០ មក្រ រៀងរាល់ ៦ ម៉ោងម្ដង
VIII. ចំណាំនេះជាផលិតផលរបស់ HOVID Bhd
121,Jalan Tunku Abdul Raham,30010 Ipoh,Malasia.
ហូស្តង់ ២៥០ មក្រ
I. រូបភាពឱសថ
- ជាឱសថប្រភេទកាប់ស៊ុលសម្រាប់លេប
- ១ប្រអប់មាន ១០ បន្ទះ ១ បន្ទះមាន ១០ គ្រាប់
II. សមាសធាតុផ្សំ ៖ ក្នុង ១ គ្រាប់មាន
- Mefenamic acide .........................250 mg
III. គុណភាពព្យាបាល ៖
- ជាឱសថស្ថិតនៅក្នុងក្រុម NSAID
- ជាឱសថដែលមានប្រសិទ្ធភាព បំបាត់ការឈឺចាប់ បំបាត់រលាក និង បញ្ចុះកម្ដៅ
- ឱសថនេះប្រើដើម្បីកាត់បន្ថយការឈឺចាប់តិចតួច មធ្យមដូចជា ការឈឺក្បាល ឈឺធ្មេញ ការឈឺចាប់ក្រោយការវះកាត់ និងការឈឺចាប់ក្រោយពេលសំរាលកូន ការឈឺចាប់សន្លាក់ឆ្អឹង និង ជម្ងឺរលាកសន្លាក់ជាច្រើន។
IV. ហាមប្រើ
- ចំពោះអ្នកជម្ងឺដែលមានដំបៅក្រពះពោះវៀន
- ចំពោះអ្នកជម្ងឺដែលងាយមានប្រត្តិកម្មជាមួយឱសថនេះ ឬឱសថ Aspirin និងពួកឱសថ NSAID ផ្សេងទៀត។
V.ការប្រុងប្រយ័ត្ន
- នៅពេលប្រើប្រាស់ឱសថនេះ អាចបណ្ដាលឲ្យកើតមានឡើយនូវគ្រោះថ្នាក់ចំពោះក្រពះពោះវៀនធ្ងន់ធ្ងរដូចជា៖ ដំបៅ ធ្លាយ ឬ មានការហូរឈាម។
- ចំពោះអ្នកជម្ងឺដែលប្រើពួកឱសថ NSAID ក្នុងការព្យាបាលជម្ងឺអាចបណ្ដាលឲ្យមានបញ្ហាចំពោះផ្នែកខាងលើនៃកក្រពះ ពោះវៀន ( ឧ.ពិបាកលេបអាហារ)
- ត្រូូវប្រើដោយមានការប្រុងប្រយ័ត្នចំពោះអ្នកមានមុខងារខ្សោយតម្រងនោម និង ថ្លើម
- ឱសថនេះធ្វើឲ្យកើនប្រសិទ្ធភាពប្រឆាំងឈាមកករបស់ឱសថ Coumarin
- ឱសថនេះត្រូវប្រើដោយប្រុងប្រយ័ត្នចំពោះអ្នកជម្ងឺមានវ័យចំណាស់ព្រោះអាចបណ្ដាលឲ្យមានការបាត់បង់ជាតិទឺកនៅក្នុងខ្លួន និង កើតជម្ងឺនៅតម្រងនោម។
- ត្រូវបញ្ឍប់ប្រើឱសថនេះនៅពេលមានកើតឡើងនូវរោគសញ្ញា ៖ រាគ ឬ ស្បែកឡើងកន្ទួលក្រហម
- នៅពេលប្រើឱសថនេះ អាចធ្វើឲ្យសួតរួមតូចចំពោះអ្នកជម្ងឺដែលមានប្រវត្តិកើតមានជម្ងឺហឺត ឬ ជម្ងឺអាលឺហ្ស៊ី
- ឱសថនេះត្រូវលេបក្រោយ ឬ ក្នុងពេលបរិភោគអាហារ ឬ រួមផ្សំជាមួយឱសថទប់ស្កាត់ជាតិអាស៊ីត ( antacide ) ដើម្បីការពារកុំឲ្យរលាកក្រពះពោះវៀន
- ហាមប្រើឱសថនេះលើសពី ៧ ថ្ងៃ
- ឱសថនេះអាចបណ្ដាលឲ្យមានភាពងងុយ ចំពោះចំពោះអ្នកជម្ងឺមួយចំនួន ។ ដូចនេះនៅពេលប្រើឱសថនេះជៀសវាងប្រើភេសជ្ជះដែលមានជាតិអាកុល ( alcohol ) ព្រោះវាអាចកើននូវភាពងងុយ។
- ចំពោះស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន និង កុមារក្រោមអាយុ ១៤ ឆ្នាំ មុនប្រើឱសថនេះត្រូវពិគ្រោះជាមួួគ្រូពេទ្យ។
VI.ការប្រើលើសកម្រិត
- បណ្ដាលឲ្យ ក្អួតចង្អោ រាគមានឈាម សភាពងងុយ ធីធោង ឈឺក្បាល សភាពញាក់ ឬកន្ទ្រាក់ខ្លាំងៗ ប្រកាច់ សន្លប់ ស្បែកឡើងកន្ទួលក្រហម និង ខ្វះឈាមក្រហមដោយសារបែកគ្រាប់ឈាមក្រហម។
- ការព្យាបាល ៖ ត្រូវបញ្ជូនអ្នកជម្ងឺទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។
VII.កម្រិតដែលត្រូវប្រើ
- មនុស្សពេញវ័យ
👨 ដំបូងប្រើ ៥០០ មក្រ ម្ដង
👨 បន្តាប់មកប្រើ ២៥០ មក្រ រៀងរាល់ ៦ ម៉ោងម្ដង
VIII. ចំណាំនេះជាផលិតផលរបស់ HOVID Bhd
121,Jalan Tunku Abdul Raham,30010 Ipoh,Malasia.
HOSTAN 250 mg - ហូស្តង់ ២៥០ មក្រ ( Mefenamic )
Reviewed by Unknown
on
5:06 PM
Rating:

No comments:
Post a Comment